មជ្ឈមណ្ឌលព្យាបាលការមានបុត្រពិបាក(IVF Center)

...

ប្រហែល80ភាគរយនៃគូស្វាមីភរិយាដែលមានសុខភាពល្អដែលមិនប្រើវិធីពន្យារកំណើតនឹងមានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំភាពមានបុត្រពិបាកត្រូវបានគេរកឃើញប្រហែល 10-15 ភាគរយនៃគូស្វាមីភរិយា ដូច្នេះហើយ ប្រសិនបើ​អ្នក​បាន​ព្យាយាម​ជាង​មួយ​ឆ្នាំ​ហើយ​មិនទាន់​មានបុត្រ​នោះ​ទេចាត់ទុកថា​ពិបាក​មានបុត្រអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុ


មជ្ឈមណ្ឌលព្យាបាលការមានបុត្រពិបាកគឺជាមជ្ឈមណ្ឌលព្យាបាលនិងពិគ្រោះការមានបុត្រពិបាកដ៏ទូលំទូលាយ ដែលផ្តល់សេវាកម្មសម្រាប់អ្នកជំងឺការមានបុត្រពិបាក រួមមាន IVF ការធ្វើតេស្តទឹកកំនើតជីវិត ការបណ្តុះសិប្បនិម្មិតជាដើម ដោយក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកវិទ្យាសាស្ត្រដែលមានបទពិសោធន៍ជាមួយនឹងបច្ចេកវិជ្ជាព្យាបាលទំនើប ដើម្បីធានាថាអ្នកទទួលសេវាកម្មមានទំនុកចិត្ត និងទទួលបានសេវាកម្មល្អបំផុត


សេវាកម្មនិងការព្យាបាល

  1. ផ្តល់ដំបូន្មានស្តីពីការមានបុត្រពិបាក
  2. ពិនិត្យរកមូលហេតុទាំងបុរស និងស្ត្រី ដូចជាការធ្វើតេស្តទឹកកាម អ៊ុលត្រាសោនទ្វារមាស ស្ថានភាពបំពង់ដៃស្បូនការធ្វើរោគវិនិច្ឆ័យការវះកាត់ដោយកាមេរ៉ា ការធ្វើតេស្តកម្រិតអរម៉ូននៃដៃស្បូន។ល។
  3. ការព្យាបាលតាមមូលហេតុ ដូចជា ការវះកាត់ដុំសាច់ក្នុងស្បូន ដុំគីសទឹកសូកូឡាក្នុងស្បូន វះកាត់ដុំគីស ដុំពក និងវះកាត់ដុំសាច់ក្នុងស្រទាប់ស្បូនចេញជាដើម
  4. ការព្យាបាលដំបូងសម្រាប់ការមានបុត្រពិបាក ដូចជាការចាក់បញ្ចូលទឹកកំនើតជីវិតបណ្តុះសិប្បនិម្មិត (IUI)
  5. ការបង្កកំណើតទារកនៅក្នុងកែវសិប្បនិម្មិត (IVF)
  6. ជួយការបង្កកំណើតដោយប្រើការចាក់បញ្ចូលក្នុងស្បូន(ICSI)
  7. ការចាក់កំណើតជីវិតបញ្ចូលទៅក្នុងស្បូន
  8. ការធ្វើរោគវិនិច្ឆ័យកំណើតជីវិតមុនចាក់បញ្ចូលទៅក្នុងស្បូន (PGS)
  9. ការចួសសំបកកំណើតជីវិតដើម្បីជួយសម្រួលដល់ចាក់បញ្ចូលទៅក្នុងស្បូន(Assist Hatching)

ទីតាំង

មជ្ឈមណ្ឌល IVF ជាន់ទី 5 អគារ A មុន្ទីរពេទ្យប្រារ៉ាមកៅ