មជ្ឈមណ្ឌលបញ្ហាការទទួលដំណេក

...

ម៉ោងធ្វើការ

បើកសម្រាប់ការណាត់ជួបប្រចាំថ្ងៃ។ ថ្ងៃច័ន្ទ ដល់ សៅរ៍ 7:00 ព្រឹក ដល់ 8:00 យប់ ថ្ងៃអាទិត្យ 7:00 ព្រឹក ដល់ 7:00 យប់

បច្ចុប្បន្ននេះ ការទទួលដំណេកមិនលក់ ឬគុណភាពនៃការទទួលដំំណេកមិនប្រក្រតី គឺជាបញ្ហាទូទៅដែលប៉ះពាល់រហូតដល់ 30 ភាគរយនៃចំនួនប្រជាជនសរុបហើយ 1 ក្នុងចំណោម 3 គឺជាការទទួលដំណេកមិនលក់រ៉ាំរ៉ៃ មានន័យថាការទទួលដំណេកមិនលក់មានរយៈពេលយ៉ាងហោចណាស់ 1 ខែ ប្រសិនបើ​មិន​បានការ​ព្យាបាល​ក្នុង​រយៈពេល​យូរ វា​អាច​នាំឱ្យ​ទទួលដំណេកមិន​ដកដង្ហើម​បាន

នេះគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញានៃការទទួលដំណេកមិនដកដង្ហើម ដូចជាការគេងមិនដកដង្ហើម ឬការផ្អាកតាមកាលកំណត់ក្នុងការដកដង្ហើមពេញមួយយប់ ដែលបណ្តាលឱ្យសរីរាង្គផ្សេងៗក្នុងរាងកាយខ្វះអុកស៊ីសែននេះអាចនាំឱ្យមានការទទួលតំណេកមិនលក់ និងមានជំងឺជាច្រើនទៀត ប្រសិន​បើ​មិន​មានការ​ព្យាបាល​នោះទេ វានិង​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរបាន


មុន្ទីរពេទ្យប្រារ៉ាមកៅបានបង្កើតមជ្ឈមណ្ឌលការធ្វើតំណេក Sleep Center ដើម្បីដោះស្រាយរោគសញ្ញាទាំងនេះ ដោយផ្តល់ការថែទាំរួម តាមរយៈការផ្តល់សេវាកម្មថែទាំរួមពីការថែទាំមុនមានជំងឺ ការព្យាបាល និងការថែទាំសុខភាពក្រោយការព្យាបាល រួមទាំងការរៀបចំផែនការព្យាបាល ដើម្បីគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលរោគសញ្ញាផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដែលគ្រោះថ្នាក់ដល់អាយុជីវិតបាន


មានសេវាកម្មមជ្ឈមណ្ឌលបញ្ហាដំណេក

  • ធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងឯកទេស បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងស្តង់ដារ
  • ផ្តល់ការពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជំងឺទាក់ទងនឹងបញ្ហាដំណេក
  • ផ្តល់សេវាកម្មព្យាបាលជំងឺ និងរោគសញ្ញាទាក់ទងនឹងបញ្ហាដំណេក និងប្រព័ន្ធផ្លូវដង្ហើម
  • ផ្តល់សេវាកម្មពិនិត្យការមានបញ្ហាដំណេក (sleep test)តាមការណែនាំរបស់វេជ្ជបណ្ឌិត គ្របដណ្តប់ទាំងទីតាំង និងសេវាកម្មធ្វើតេស្ត Sleep Lab បំពេញតម្រូវការរបស់លោកអ្នកទទួលសេវាកម្មដែលមានបំណងចង់ទទួលការថែទាំពីរមន្ទីរពេទ្យ
  • បន្តការតាមដានលទ្ធផលនៃការព្យាបាល ដើម្បីធានាថាអ្នកជំងឺមានគុណភាពជីវិតល្អក្រោយពេលការព្យាបាល

មជ្ឈមណ្ឌលបញ្ហាដំណេក (sleep test) មុន្ទីរពេទ្យប្រារ៉ាមកៅជាមួយនឹងក្រុមវេជ្ជបណ្ឌិតកំពូលដែលមានឯកទេសខាងជំងឺផ្លូវដង្ហើម និងវិបត្តិ

ជំងឺផ្លូវដង្ហើម និងផ្នែកបញ្ហាដំណេក និង otolaryngology ផ្តល់ការពិគ្រោះរោគវិនិច្ឆ័យសម្រាប់ជំងឺដែលទាក់ទងនឹងបញ្ហាដំណេក និងផ្តល់សេវាកម្មធ្វើតេស្តការគេង(sleep test)តាមការបញ្ជារបស់វេជ្ជបណ្ឌិត រួមទាំងការព្យាបាលជំងឺ និងរោគសញ្ញាទាក់ទងនឹងប្រព័ន្ធដំណេក និងផ្លូវដង្ហើម ដើម្បីដោះស្រាយបញ្ហានៃការគេងមិនប្រក្រតី និងកាត់បន្ថយហានិភ័យនៃការ 'ស្ទះដង្ហើមពេលគេង (obstructive sleep apnea; OSA)’ជាមួយនឹងវិធីសាស្រ្តនៃការព្យាបាលដ៏ទំនើប កត្តាហានិភ័យអាចត្រូវបានកាត់បន្ថយ មុនពេលវានាំទៅរកជំងឺដែលគ្រោះថ្នាក់ដល់អាយុជីវិត


លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត លោកណាតថាកផុង ចៀមចរិយធម្ម ប្រធានផ្នែកមជ្ឈមណ្ឌលបញ្ហាតំណេក (Sleep center) មុន្ទីរពេទ្យប្រារ៉ាមកៅ បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលបញ្ហាដំណេក(Sleep center) នៅមុន្ទីរពេទ្យប្រារ៉ាមកៅ ការទទួលស្គាល់សារៈសំខាន់នៃអ្នកជំងឺដែលមានបញ្ហាដំណេកដែលគួរទទួលបាននូវការថែទាំប្រកបដោយប្រសិទ្ធភាព និងឯកទេស ដោយផ្តល់នូវសេវាកម្មដ៏ទូលំទូលាយ ពីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេស និងមានបទពិសោធន៍ បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើប និងស្តង់ដារ យើងផ្តល់ការពិគ្រោះរោគវិនិច្ឆ័យសម្រាប់ជំងឺនៃបញ្ហាដំណេក ផ្តល់ការព្យាបាលសម្រាប់ជំងឺរោគសញ្ញាទាក់ទងនឹងបញ្ហាដំណេកនិងប្រព័ន្ធផ្លូវដង្ហើម រួមទាំងសេវាកម្មធ្វើតេស្តការគេង (sleep test) យោងតាមការបញ្ជារបស់វេជ្ជបណ្ឌិត គ្របដណ្តប់ទាំងសេវាកម្ម និងទីតាំង បន្ទប់ Sleep Lab នឹងផ្តល់នូវអារម្មណ៍នៃភាពផ្ទាល់ខ្លួល ងាយស្រួល និងមានសុវត្ថិភាព

មានអារម្មណ៍ស្រួលដូចជាអ្នកនៅផ្ទះ ជាមួយនឹងការតាមដានជាបន្តបន្ទាប់ ដើម្បីធានាថាអ្នកជំងឺមានគុណភាពជីវិតល្អបន្ទាប់ពីការព្យាបាល


ការធ្វើរតេស្ត (sleep test) គឺជាការពិនិត្យពីរដំណេក ដើម្បីសង្កេតមើលដំណើរការរបស់រាងកាយ និងស្វែងរកមូលហេតុនៃភាពមិនប្រក្រតីផ្សេងៗអំឡុងពេលគេង វាគឺជាការធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យជំងឺផ្សេងៗដែលទាក់ទងនឹងបញ្ហាដំណេក

វាគឺជាការធ្វើរោគវិនិច្ឆ័យនៃជំងឺផ្សេងៗដែលទាក់ទងនឹងការគេង ដូចជាការស្ទះដង្ហើមពេលគេង(obstructive sleep apnea; OSA) ការកន្ត្រាក់សាច់ដុំ និងអាកប្បកិរិយាមិនប្រក្រតីអំឡុងពេលគេង ដើម្បីឱ្យគ្រូពេទ្យប្រើលទ្ធផលតេស្តដើម្បីធ្វើផែនការ ឬតាមដានការព្យាបាលបានត្រឹមត្រូវ


Sleep center មជ្ឈមណ្ឌលបញ្ហាដំណេក មុន្ទីរពេទ្យប្រារ៉ាមកៅ បច្ចេកវិទ្យាវេជ្ជសាស្រ្តហៅថា សម្ពាធផ្លូវដង្ហើមវិជ្ជមានបន្តឬម៉ាស៊ីន CPAP (Continuous Positive Airway Pressure) មកជួយព្យាបាលអ្នកដែលមានបញ្ហាដំណេក ដែលជាការព្យាបាលដ៏ពេញនិយម និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ស័ក្តិសមសម្រាប់អ្នកជំងឺដែលមានការស្ទះផ្លូវដង្ហើមខាងលើគ្រប់កម្រិតអំឡុងពេលគេង មិនថាជាអ្នកជំងឺដែលមានបញ្ហាស្រមុកធម្មតា ឬស្ថានភាពគេងមិនដកដង្ហើមដែលមានកម្រិតពីកម្រិតស្រាលទៅធ្ងន់ធ្ងរនោះទេ


សម្រាប់អ្នកដែលមានបំណងចង់ទទួលការពិគ្រោះ ដើម្បីទទួលការធ្វើតេស្តដំណេក Sleep test អាចពិចារណាអាចចាត់ទុកថាមានហានិភ័យដោយការសង្កេតមើលរោគសញ្ញាមិនធម្មតាដូចខាងក្រោម


1. គេងស្រមុក

2. មាន​សំឡេង​ស្រមុក​ដែលឈប់ជារយះៗហើយ​បង្វិលខ្លួនជាញឹកញាប់

3. ពិបាកដកដង្ហើម និងសង្ស័យថាគេងមិនដកដង្ហើម

4. ងងុយគេងពេលថ្ងៃខ្លាំងខុសប្រក្រតី ទោះបីជាអ្នកបានសម្រាកគ្រប់គ្រាន់ក៏ដោយ

5. ភ្ញាក់ពីគេងពេលព្រឹកមានអារម្មណ៍មិនស្រស់ស្រាយ ឈឺក្បាលក្រោយពេលភ្ញាក់ពីគេង និងមានអារម្មណ៍អស់កម្លាំងញឹកញាប់បន្ទាប់ពីភ្ញាក់ពីគេងជាញឹកញាប់

6.មានឥរិយាបទនៃការគេងមិនប្រក្រតីដូចជាដៃជើងកន្ត្រាក់នៅពេលគេងលក់ ខាំធ្មេញ និងគេងសុបិន្ត ឬភ្ញាក់ៗពីដំណេកជាប្រចាំ

7.ពិបាកទទួលដំណេកឬមានអារម្មណ៍ថាគេងមិនគ្រប់គ្រាន់ជាញឹកញាប់លើសពី 3 ដងក្នុងមួយសប្តាហ៍


លើសពីនេះ មានមនុស្សនៅក្នុងក្រុមដែលមានហានិភ័យដូចខាងក្រោម៖ មនុស្សដែលប្រឈមមុខមានហានិភ័យនៃការគេងលក់មិនដកដង្ហើមឬស្ទះដង្ហើម (obstructive sleep apnea; OSA)មានមនុស្សដែលធាត់ ឬលើសទម្ងន់ មនុស្សដែលគ្រូពេទ្យសង្ស័យថាពួកគេអាចមានការគេងមិនដកដង្ហើមឬជំងឹ(narcolepsy)បានអ្នក​ដែល​មាន​បញ្ហា​ដំណេក​ខុសប្រក្រតីនៅមិនទាន់​បាន​ព្យាបាល ឬ​អ្នក​ដែល​មាន​ជំងឺ​ផ្សេងៗ ដូចជា ជំងឺខ្សោយបេះដូងខ្សោយតំរងនោមលើសឈាមទឹកនោមផ្អែមជាដើមសម្រាប់អ្នកដែលនឹងទទួលបានសេវាកម្មជាមួយម៉ាស៊ីនCPAPនេះត្រូវតែធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសជាមុនសិនអ្នកទទួលសេវាកម្មអាចសាកល្បងឧបករណ៍មុនពេលសម្រេចចិត្តទទួលសេវាកម្ម


“ការគេងមិនបានគ្រប់គ្រាន់ ឬច្រើនពេក គឺជាសញ្ញាអាក្រក់ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដូចជាការថយចុះសមាធិ ការថយចុះការចងចាំការថយចុះប្រសិទ្ធភាពការធ្វើការងារ និងប៉ះពាល់ដល់ការផ្លាស់ប្តូរអារម្មណ៍ដូចជាឆាប់ខឹងឆេវឆាវ ធុញថប់ បាក់ទឹកចិត្ត ផលប៉ះពាល់ទាំងនេះ បើកើតមានក្នុងរយៈពេលយូរ អាចបង្កឱ្យកើតជំងឺផ្សេងៗតាមក្រោយទាំងជំងឺផ្លូវកាយ និងផ្លូវចិត្តអាចបណ្តាលឱ្យគេងមិនលក់ ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះបញ្ហាគេងមិនលក់ ហើយមិនអាចត្រឡប់ទៅគេងធម្មតាវិញដោយខ្លួនឯងបានទេ អ្នកគួរតែទៅពិគ្រោះជាមួយអ្នកឯកទេស មុនពេលបញ្ហាដំណេករបស់អ្នកប៉ះពាល់ដល់ផ្នែកផ្សេងទៀត”

ម៉ោងធ្វើការ៖

បើកសម្រាប់ការណាត់ជួបប្រចាំថ្ងៃ។

ថ្ងៃច័ន្ទ ដល់ សៅរ៍ 7:00 ព្រឹក ដល់ 8:00 យប់

ថ្ងៃអាទិត្យ 7:00 ព្រឹក ដល់ 7:00 យប់

កំណត់ហេតុ: ប្រសិនបើអ្នកចង់ធ្វើការណាត់ជួបសម្រាប់មជ្ឈមណ្ឌលបញ្ហាដំណេក Sleep Test សូមទាក់ទងមកយើងខ្ញុំដើម្បីធ្វើការណាត់ជួបមុនពេលទទួលបានសេវាកម្ម